khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    រសៀលថ្ងៃអង្គារ៍ ទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីបានស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារខែសីហា ឆ្នាំ២០២៤ រួចមក ឯកឧត្តមបានសំដែងនូវក្ដីរំភើបកោតសរសើរលើស្មារតីរួមសាមគ្គីគ្នាយ៉ាងរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋ រួមជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ធានាគ្រប់គ្រងទប់ស្កាត់បានយ៉ាងទាន់ពេល និងមានប្រសិទ្ធភាពលើពួកជ្រុលនិយមដែលមានឧបាយកល បំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋនិសង្គមជាតិ។ សម្រាប់ទិសដៅការងារខែកក្កដា ឆ្នាំ២០២៤ គឺត្រូវផ្តល់អាទិភាពលើ ៖
    ១-បន្តការងារភូមិ សង្កាត់ មានសុវត្ថិភាព
    ២-ចុះតាមខ្នងផ្ទះលើកទឹកចិត្តយុវជនដែលមានអាយុត្រូវចុះឈ្មាះបោះឆ្នោត
    ៣-បន្តចុះសម្ភាសន៌ធ្វើប័ណ្ណសមធម៌ជូនគ្រួសារក្រ១ និងគួសារក្រ២ រួមសហការជាមួយមន្ត្រីក្រសួងផែនការ
    ៣-បន្តលើកទឹកចិត្តទទួលការចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ជូនមូលនិធិអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនមាតុភូមិកម្ពុជា។ ឆ្លៀតឱកាសនោះឯកឧត្តម ក៏បានផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ និងបានឧបត្ថម្ភថវិកាជូនសមាគមថែទាំសុខភាពមនុស្សចាស់សម្រាប់ខែកក្កដា ក្នុងបរិយាសស្និទ្ធស្នាលរីករាយក្រៃលែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត